thumbnail

U-22 ថៃ រក្សាកីឡាករ ៤រូប ដែលធ្លាប់បានបង្ហាញខ្លួនក្នុងស៊ីហ្គេមលើកចុងក្រោយ


Apr 26, 2023
NEWS SEA GAMES KH

CAMSOC-ថៃ៖ ក្រុមជម្រើសជាតិថៃ អាយុក្រោម ២២ឆ្នាំ (U-22) ដែលនឹងចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ត្រូវបានសមាគមកីឡាបាល់ទាត់ថៃ (FA Thailand) ប្រកាសជាផ្លូវការ នាថ្ងៃទី២៦ ខែមេសា។

កីឡាករទាំង ២០រូបនេះ ភាគច្រើនជាកីឡាករដែលប្រកបអាជីពនៅលីគបាល់ទាត់ក្នុងស្រុក ក្នុងនោះក៏មានកីឡាករ ២រូប ប្រកបអាជីពនៅក្រៅប្រទេសផងដែរ ដែលមានបញ្ជីឈ្មោះដូចខាងក្រោម៖


ក្នុងចំណោមបញ្ជីឈ្មោះកីឡាករ ២០រូបនេះ ក៏មានកីឡាករដែលធ្លាប់បានចូលរួមប្រកួតស៊ីហ្គេមម្ដងផងដែរ កាលពីលើកចុងក្រោយ នៅប្រទេសវៀតណាម។ ពួកគេមានដូចជា ខ្សែការពារ៖ Jonathan Khemdee, ខ្សែបម្រើ៖ Chayapiphat Supunpasuch ជាមួយ Airman Doloh និងខ្សែប្រយុទ្ធ៖ Teerasak Poeiphimai ក្រៅពីនេះសុទ្ធតែជាកីឡាករដែលទើបបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

សមាជិក U-22 ថៃ បានមកដល់ព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា នេះផងដែរ។ ថៃ ស្ថិតក្នុងពូល B នៃស៊ីហ្គេម ឆ្នាំ២០២៣ រួមជាមួយ វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។ 

សិង្ហបុរី នឹងក្លាយជាគូប្រកួតដំបូងសម្រាប់ក្រុម U-22 ថៃ នៅថ្ងៃទី៣០ ខែមេសា នៅកីឡដ្ឋានព្រីនស៍។ បន្ទាប់មក ក្រុម U-22 ថៃ ជួប ម៉ាឡេស៊ី ថ្ងៃទី០៦ ឧសភា។ ចូលដល់ថ្ងៃទី០៨ ឧសភា ជួបឡាវ និងចុងក្រោយ ជួបវៀតណាម ថ្ងៃទី១១ ឧសភា៕