thumbnail

ពិធីទទួលស្វាគមន៍ដំណើរនិវត្តព្រះអគ្គិជ័យកីឡា មកកាន់ព្រះរាជាណាចក្រកម្ពុជា


Apr 26, 2023
NEWS SEA GAMES KH

បន្ទាប់ពីបញ្ចប់បេសកកម្មដង្ហែ តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដោយជោគជ័យ ត្រឹមប្រទេសឡាវ ពិធីទទួលស្វាគមន៍ដំណើរនិវត្ត «ព្រះអគ្គិជ័យកីឡា» មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន ខេត្តស្ទឹងត្រែង នឹងត្រូវធ្វើឡើងនៅព្រឹកថៃ្ងព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

កម្មវិធីនឹងត្រូវដំណើរការដូចខាងក្រោម៖


១. ពិធីទទួលព្រះអគ្គិជ័យកីឡា នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន

ម៉ោង ៧:៣០-៨:៣០នាទី 

- ជួបជុំព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជាការ កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស

ម៉ោង ៩:០០នាទី 

- ក្បួនដង្ហែព្រះអគ្គិជ័យកីឡា ដល់ច្រកទ្វារព្រំដែនអន្តរជាតិណងណុកខៀន ខេត្តចំប៉ាសាក់

- រថយន្ដកម្ពុជា ចំនួន ៣គ្រឿងចូលទៅស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិណងណុកខៀន នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដើម្បីផ្ទេរសម្ភារៈពីរថយន្ដឡាវ

- ឆៃយ៉ាំទទួលស្វាគមន៍ នៅព្រំប្រទល់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា 

- ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងជាអនុប្រធានគណៈកម្មធិការជាតិ CAMSOC និង CAMPGOC តំណាងរាស្ត្រ ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត អ្នកមុខអ្នកការ កងកម្លាំងឈររង់ចាំទទួលព្រះអគ្គិជ័យកីឡា 

- កីឡាករ កីឡាការិនីឡាវ ចំនួន០៥រូប កាន់ព្រះអគ្គិជ័យកីឡា រត់ដង្ហែឆ្ពោះមកច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង 

- ឯកឧត្តម ស្វាយ សំអាង អភិបាលខេត្តស្ទឹងត្រែង និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC និង CAMAPGOC ប្រគល់វត្ថុអនុស្សវរីយ៍ដល់ក្រុមកីឡាករ និងថ្នាក់ដឹកនាំខេត្តដែល ជូនដំណើរគណៈប្រតិភូមកដល់ព្រំដែនកម្ពុជា (ប្រមាណ១០នាក់) 

- ក្រុមកីឡាករឡាវ ប្រគល់ព្រះអគ្គិជ័យកីឡាជូន ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC និង CAMAPGOC

- ឯកឧត្តម ហោ សារុន ប្រគល់ព្រះអគ្គិជ័យកីឡាជូនឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC និង CAMAPGOC 

- ឯកឧត្តមទេសរដ្ឋមន្ដ្រី កាន់ព្រះអគ្គិជ័យកីឡារត់តិចៗ ឆ្ពោះមកវេទិការៀបចំពិធីនៅព្រំដែន អមដោយថ្នាក់ដឹកនាំខេត្ត អ្នកមុខអ្នកការ កងកម្លាំង ប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជួន ក្រុមកីឡាហែលទឹក កីឡាករ កីឡាការិនីខេត្តស្ទឹងត្រែង


២. ពិធីទទួលស្វាគមន៍អបអរសាទរព្រះអគ្គិជ័យកីឡា នៅវេទិកាប្រារព្ធពិធី 

- ពេលមកដល់វេទិកា ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រគល់ព្រះអគ្គិជ័យកីឡាជូន ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាង CAMSOC ដើម្បីដាក់តម្កល់លើតុនៅលើវេទិកាប្រារព្ឋពិធី 

- ព្រះសង្ឃ៧អង្គ ស្វាធ្យាយជយន្តោ 

- គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា

- សុន្ទរកថាស្វាគមន៍ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និង ជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC 

- សុន្ទរកថា លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ 

- សុន្ទរកថា ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសនៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC

- ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងជាអនុប្រធានគណៈ កម្មាធិការជាតិ CAMSOC-CAMAPGOC ជូនបាច់ផ្កាដល់លោកជំទាវ ថោង សុគន្ធារី, ឯកឧត្តម ហោ សារុន និងគណៈប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា (សរុប ០៨រូប)

៣. ពិធីដង្ហែព្រះអគ្គិជ័យកីឡាមកកាន់ទីរួមខេត្តស្ទឹងត្រែង 

ម៉ោង ១០:០០នាទី 

- ក្បួនដង្ហែព្រះអគ្គិជ័យកីឡាឆ្ពោះមកកាន់ទីរួមខេត្តស្ទឹងត្រែង 

ចេញដំណើរពីច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ឆ្ពោះមកក្រុងស្ទឹងត្រែងតាមផ្លូវជាតិ លេខ៧ (ផ្លូវអាស៊ានលេខ១១) 

ម៉ោង ១០:៣០នាទី

- ក្បួនដង្ហែព្រះអគ្គិជ័យកីឡាមកដល់ ភាដុងក្រឡ

ម៉ោង ១១:៣០នាទី

- ក្បួនដង្ហែព្រះអគ្គិជ័យកីឡាមកដល់ ភូមិគីឡូលេខ៨ 

ម៉ោង១២:០០នាទី

- ក្បួនដង្ហែព្រះអគ្គិជ័យកីឡាមកដល់ គល់ស្ពានសេកុង

ម៉ោង១៤:០០នាទី

- ឯកឧត្តម នី ផល្លី តំណាង CAMSOC ប្រគល់ព្រះអគ្គិជ័យកីឡាជូនឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានគណៈកម្មាធិការជាតិ CAMSOC និង CAMAPGOC

- ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានគណៈកម្មាធិការជាតិ CAMSOC និងCAMAPGOC កាន់ព្រះអគ្គិជ័យកីឡារត់ដង្ហែតាមមាត់ទន្លេ ពីចំណុចគល់ស្ពានសេកុង ឆ្ពោះមកកាន់ស្ពាន មេគង្គអមដោយឯកឧត្តម នី ផល្លី ព្រមទាំងកីឡាករ កីឡាការិនីសហព័ន្ធកីឡាហែលទឹក និងកីឡាករ កីឡាការិនីខេត្តស្ទឹងត្រែង និងបន្តដង្ហែឆ្ពោះទៅកាន់វេទិកានៅមុខសាលាខេត្តស្ទឹងត្រែង

- ឯកឧត្តម នី ផល្លី តំណាង CAMSOC ប្រគល់ព្រះអគ្គិជ័យកីឡាជូនឯកឧត្តម ស្វាយ សំអ៊ាង អនុប្រធានគណៈកម្មាធិការជាតិ CAMSOC និង CAMAPGOC នៅវេទិកាមុខសាលាខេត្ត ដើម្បីចាប់ផ្តើមដង្ហែព្រះអគ្គិជ័យកីឡាក្នុងក្រុងស្ទឹងត្រែង 

- ដង្ហែព្រះអគ្គិជ័យកីឡាទៅតម្កល់រក្សាទុកនៅវត្តស្រះកែវមុន្នីវណ្ណ(វត្តលើ) មានរៀបចំពិធី សាសនា និងការពារព្រះអគ្គិជ័យកីឡា ព្រមទាំងបាញ់កាំជ្រួចអបអរសាទរដោយរដ្ឋបាលខេត្ត៕