Day to PARA GAMES
CAMSOC-ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២២ ខែមករានេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ ក្នុងដំណាក់កាលប្រតិបត្តិហ្គេម (Games Time) នៅទីស្ដីការក្រសួងការពារជាតិ។
ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់នូវកិច្ចសម្ភាសន៍ពិសេសមួយ ស្របពេលកម្ពុជា ត្រៀមរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាថ្ងៃទី២៥ ខែមករាខាងមុខ ដោយសម្ដេចចាត់ទុកជាដំណាក់កាលចុងក្រោយ ដែលតម្រូវឲ្យគណៈកម្មការ អនុគណៈកម្មការទាំង ១៤ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការងារបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។
សម្ដេចពិជ័យសេនាមានប្រសាសន៍ថា ៖«ក្នុងនាមជាប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ច្បាស់ណាស់ សម្រាប់ពេលវេលាកាន់ខិតជិតមកដល់។ ពិសេសយើងកំពុងត្រៀមរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃ (ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣)។ កិច្ចការងារនេះ សូមយើងទាំងអស់គ្នា ចូលរួមធ្វើយ៉ាងណាឲ្យឃើញថា ការប្រុងប្រៀបរៀបចំរបស់យើង មួយៗថ្ងៃកាន់តែកៀកហើយ។ គ្រប់ទិសទី គ្រប់កន្លែងទាំងអស់ ត្រូវតែចូលប្រុងប្រៀបខ្លួន ដើម្បីធ្វើម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យដ៏ធំធេង»។
សម្ដេចពិជ័យសេនាប្រធានបន្ដថា ៖«យើងឃើញថា ការប្រុងប្រៀបរបស់យើង គឺរួចរាល់ជាស្ថាពរហើយ ឈានដល់ដំណាក់ចុងក្រោយ គឺក្នុងដំណាក់កាលនៅសល់ ១០០ថ្ងៃនេះ គឺជារយៈពេល ដែលយើងត្រូវពង្រឹង និងរៀបចំឲ្យកាន់តែល្អថែមទៀត ដើម្បីធានាថា កិច្ចការទាំងអស់របស់យើង គឺបានរួចស្រេចបាច់។ ពិសេសការងារដែលយើងយកចិត្តទុកដាក់ខ្លាំងបំផុត គឺគ្រប់ផ្នែកទាំងអស់ ទាំងគណៈកម្មការ អនុគណៈកម្មការទាំង១៤ យើងបានបំពេញការងារពេញលេញអស់ហើយ។ បានន័យថា ការនៅសល់ ១០០ថ្ងៃ គឺជាពេលវេលា ដែលយើងត្រូវរៀបរយ និងបំពេញបន្ថែមឲ្យកាន់តែសព្វគ្រប់ និងពេញលេញ ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ចបណ្ដាគណៈប្រតិភូកីឡាទាំងអស់ ដែលចូលរួមប្រកួតនៅប្រទេសរបស់យើង»។
ឆ្លៀតឱកាសនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការគោរពនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានជំរុញឲ្យបំផ្ទុះការផ្សព្វផ្សាយពីការរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជារង់ចាំអស់ ៦៤ឆ្នាំ។ សម្ដេចពិជ័យសេនាបន្ថែមថា អនុសាសន៍ណែនាំរបស់សម្ដេចតេជោ គឺជាភាពដ៏ត្រឹមត្រូវបំផុត ដែលយើងទាំងអស់គ្នា គ្រប់ទិសទីទាំងអស់ ត្រូវចូលរួមរាប់ថយក្រោយជាមួយគ្នា ដើម្បីបំពេញភារកិច្ចរបស់យើងឲ្យបានជោគជ័យ ក្នុងនាមម្ចាស់ផ្ទះ៕
ក្រុមហ៊ុនឆ្នោតកីឡាជាតិ ឧបត្ថម្ភកុំព្យូទ័រ ៤៥គ្រឿង មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ដល់ NOCC និងសហព័ន្ធកីឡាជាតិ
អ្នកជំនាញការ៉ាតេអន្តរជាតិ មកចែករំលែកដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣
អគ្គលេខាធិការក្លិបអាយអេសអាយដង្កោរសែនជ័យ ប្រាប់ពីមូលហេតុក្លិបខ្ចីកីឡដ្ឋានក្រុមផ្សេងប្រើប្រាស់បណ្ដោះអាសន្ន
គ្រូថៃ សង្ឃឹមជួប វៀតណាម ម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ AFF U23 Championship 2022