Day to PARA GAMES
CAMSOC-ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលា២ថ្ងៃ ពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីពង្រឹងបន្ថែមនូវវិន័យ ក្រមសីលធម៌ដល់ក្រុមប្រតិភូ គ្រូបង្វឹក គ្រូជំនួយនៃក្រុមជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងចូលមកដល់ឆាប់ៗខាងមុខនេះ។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យសិក្ខាកាម ដែលជាគ្រូបង្វឹក គ្រូជំនួយជម្រើសជាតិកម្ពុជាលើគ្រប់ប្រភេទកីឡាទាំងអស់ រក្សាឱ្យបាននូវវិន័យ ក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូង។
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឱ្យឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកកីឡា ឯកឧត្តម ប៊ូ ជុំសេរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រី គ្រូបង្វឹកគ្រប់ប្រភេទកីឡាទាំងអស់ ដែលបានចូលរួម ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្នុងការចែករំលែកបន្តទៅដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន ត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រ នៅកម្ពុជា ឆ្នាំ២០២៣នេះ។
«ភារកិច្ចរបស់លោកគ្រូ អ្នកគ្រូ ក្នុងពេលនេះ គឺមានការលំបាកហើយ ហើយបានឆ្លៀតមកចូលរួមស្តាប់របាយការណ៍ ការពន្យល់ក្នុងវគ្គសិក្ខាសាលានេះទៀត ប៉ុន្តែទាំងអស់នេះ គឺជាកាតព្វកិច្ចដែលយើងទាំងអស់គ្នាត្រូវតែខិតខំយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងប្រឹងប្រែងជំរុញឱ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមទទួលបានជោគជ័យក៏ដូចជាអនុវត្តឱ្យបានល្អប្រសើរ នូវបេសកកម្ម ដែលរដ្ឋបានប្រគល់ជូន សម្រាប់ស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា នាឆ្នាំ២០២៣នេះ»។ ឯកឧត្តម ប៊ូ ជុំសេរី បានបន្ថែម។
ជាមួយគ្នានេះលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់ជូនថា គោលបំណងនៃការបើកវគ្គបំប៉ននេះ គឺដើម្បីឱ្យគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីយល់ដឹងអំពីបេសកកម្ម និងស្គាល់តួនាទី ភារៈកិច្ចរបស់ខ្លួន ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ ប្រកបដោយកិត្តិយសមោទនភាពជាតិ ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គ្រូឧទ្ទេសជាច្រើនរូប នឹងចែករំលែកនូវខ្លឹមសារគន្លឹះជុំវិញការត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេម អំពីវិន័យ និងក្រមសីលធម៌ ក្នុងការប្រកួត ដូចជាការស្នាក់នៅ និងការហូបចុក ការប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា (ដូប៉ា) ការលេងដោយយុត្តិធម៌ជាដើម។
បន្ថែមពីលើនេះ លោក ប៉ុន សុខ បានគូសបញ្ជាក់ថា នាយបេសកកម្ម (Chef the Mission) មានតួនាទីសំខាន់ណាស់ សម្រាប់ការដឹកនាំ គ្រប់គ្រងការធ្វើដំណើររបស់ប្រតិភូ គឺទំនាក់ទំនងផ្លូវការរវាង គណៈកម្មការរៀបចំការប្រកួត និងក្រុមកីឡា ដោះស្រាយបញ្ហារាល់សំណូមពររបស់កីឡាករ គ្រូបង្វឹក និងមន្ត្រីកីឡាទាំងអស់ និងការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា គឺការបន្លំ ឬដូចស្លាប់នៃសរីរាង្គ បញ្ញា ស្មារតី ដោយការបន្លំ បំភ័ន្តសមត្ថភាពអ្នកដទៃ និងដោយការទទួលស្គាល់អសមត្ថភាពខ្លួនឯង។
លោក ប៉ុន សុខ បានឱ្យដឹងទៀតថា សិក្ខាកាមត្រូវយល់ដឹងពីការប្រឆាំងនឹងឱសថហាមឃាត់ ដូចជាថ្នាំលើកកម្លាំង ថ្នាំញៀន ថ្នាំជំនួយសរីរាង្គ ថ្នាំបញ្ចុះទឹកនោម ហ័រម៉ូន ប៉ិបនីដ និងគ្លីកូប្រូតេអ៊ីន...។ល។ ដូច្នេះលោក បានសំណូមពរដល់សិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ស្តាប់គ្រូទ្ទេសនាមនូវបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត សម្រាប់យកទៅអនុវត្តក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះឱ្យទទួលបានជោគជ័យជូនជាតិមាតុភូមិជាប្រវត្តិសាស្ត្រ ក្នុងឆ្នាំ២០២៣នេះ៕
ការរត់ភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ បន្តទទួលបានភាពជោគជ័យ នៅប្រទេសឥណ្ឌនេស៊ី
ក្រុមហ៊ុនឆ្នោតកីឡាជាតិ ឧបត្ថម្ភកុំព្យូទ័រ ៤៥គ្រឿង មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ដល់ NOCC និងសហព័ន្ធកីឡាជាតិ
អ្នកជំនាញការ៉ាតេអន្តរជាតិ មកចែករំលែកដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣
អគ្គលេខាធិការក្លិបអាយអេសអាយដង្កោរសែនជ័យ ប្រាប់ពីមូលហេតុក្លិបខ្ចីកីឡដ្ឋានក្រុមផ្សេងប្រើប្រាស់បណ្ដោះអាសន្ន