Day to PARA GAMES
CAMSOC-ភ្នំពេញ៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបឱ្យដឹង ជុំវិញការទទួលសំបុត្រ សម្រាប់ចូលទស្សនាការប្រកួតបាល់ទះក្នុងសាលសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្ត លើកដំបូង។
លោកបណ្ឌិត បានថ្លែងមកកាន់ CAMBODIA 2023 បែបនេះថា៖ « ចំពោះទំហំនៃការដាក់បងប្អូនជនរួមជាតិ ចូលទស្សនាផ្ទាល់ក្នុងពេលប្រកួតបាល់ទះនោះ គឺមានចំនួន ៥០០០សំបុត្រ អ៊ីចឹង៥០០០កៅអីនេះ ប្រហែលជាអាចនឹងថ្ងៃទី២៩ ឬទី៣០ ខែមេសា នឹងប្រកាសឱ្យបងប្អូនមកយកសំបុត្រដោយផ្ទាល់ នៅសហព័ន្ធកីឡាបាល់ទះកម្ពុជា ឬក៏តាមអនឡាញ។ យើងនឹងបំបែកការងាររបស់យើងដាក់តុចាំទទួលបងប្អូនជនរួមជាតិរបស់យើងមកយកសំបុត្រ»។
លោកបន្ថែមថា សម្រាប់ចិត្ត និងបេះដូងរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា គឺចង់ឱ្យមានការចូលរួមជួយគាំទ្របានច្រើនកុះករ សម្រាប់ការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្របែបនេះ។ ដូច្នេះក្រុមការងារបានព្យាយាមសម្រួលធ្វើយ៉ាងណាឱ្យអ្នកគាំទ្រ បានមកយកសំបុត្រ មានភាពងាយស្រួល។
ក្រៅពីការអនុញ្ញាតឱ្យចូលទស្សនាផ្ទាល់ នៅក្នុងទីលានពេលកំពុងប្រកួត សហព័ន្ធ កំពុងស្នើសុំដាក់ LED នៅខាងក្រៅទីលាន ដើម្បីឱ្យប្រជាពលរដ្ឋ ដែលចង់ទស្សនាផ្ទាល់ បានទស្សនាក្នុងករណី ដែលមិនមានកន្លែងអង្គុយទស្សនាក្នុងទីលាន។ ជុំវិញករណីសំបុត្រនេះដែរ អ្នកគាំទ្រអាចយកបានត្រឹម១សន្លឹកប៉ុណ្ណោះក្នុងម្នាក់ ហើយសំបុត្រមួយសន្លឹកអាចទស្សនាបានចំនួន៤ប្រកួត ព្រោះការប្រកួតជម្រុះក្នុងពូលAនេះ មាន៤ក្រុម គឺម្ចាស់ផ្ទះកម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី និងក្រុមសិង្ហបុរី៕
ការរត់ភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ បន្តទទួលបានភាពជោគជ័យ នៅប្រទេសឥណ្ឌនេស៊ី
ក្រុមហ៊ុនឆ្នោតកីឡាជាតិ ឧបត្ថម្ភកុំព្យូទ័រ ៤៥គ្រឿង មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ដល់ NOCC និងសហព័ន្ធកីឡាជាតិ
អ្នកជំនាញការ៉ាតេអន្តរជាតិ មកចែករំលែកដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣
អគ្គលេខាធិការក្លិបអាយអេសអាយដង្កោរសែនជ័យ ប្រាប់ពីមូលហេតុក្លិបខ្ចីកីឡដ្ឋានក្រុមផ្សេងប្រើប្រាស់បណ្ដោះអាសន្ន